ព្រះសីហនុៈ នៅទីបញ្ជាការដ្នានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារឆមាសទី១ លើទិសដៅឆមាសទី២ ឆ្នាំ២០១៦
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការចូលរូមពីសំណាក់ លោកនាយសេនាធិការ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការស្រុក ស្នាក់ការ និងនាយទាហ៊ានដែលមានការពាក់ព័ន្ធ។