អហ សៀមរាប៖ វេលាម៉ោង១០និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងនគបាលខេត្តកំពង់ចាម បានចុះមកសហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ ៩០២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម។ កងកម្លាំងបានចុះដល់ចំណុចហាងយីហោលឹមគាងលក់ទូរសព្ទ័ដៃផ្សារក្រឡាញ់ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងបានចាប់ខ្លួនជនត្រូវចោទឈ្មោះ ស្រស់ សីហា ហៅត្នោត ទីលំនៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ជនត្រូវចោទពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បុរសម្នាក់គេចខ្លួនពីខេត្តកំពង់ចាមមកខេត្តសៀមរាបបានប្រមាណ៨ខែ ត្រូវបានចាប់ខ្លួន
- Post author:Eng Hy
- Post published:August 18, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចេញធ្វើប្រតិបត្តិការ

កម្លាំងអាវុធហត្ថសហការល្បាត បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង ឃាត់់ខ្លួនបុរសវ័យចំណាស់ម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

វត្ថុតាងគ្រឿងញៀនជាង ១៥គីឡូក្រាម និងជនសង្ស័យចំនួន ០៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ
