តាកែវ៖ នៅវេលាម៉ោង ១៣ និង ៣០ នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ ការិយាល័យបទល្មើសគ្រឿងញៀ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវដើម្បីបន្តនីតិវិធី។