You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង១០ នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង សហការជាមួយកម្លាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នួល និងស្នាក់ការសន្តិសុខ៧០៩ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិ ក្រញូងសែនជ័យ ឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និង ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។