កម្លាំងអាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ!

ពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង ៣៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង បានចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានដកហូតលូកងស្បៃមុង១០មាត់, លូកងសាច់អួន៥មាត់, របាំងស្បៃមុងប្រវែង៧៥០ម៉ែត្រ, របាំងសាច់អួនប្រវែង៩៥០ម៉ែត្រ, បង្គោលចំរ៉ឹង៥៦០ដើម និងលែងកូនត្រីចម្រុះ៥០គីឡូក្រាម(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្ន វត្ថុតាងខាងលើប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកណ្តៀង។