រតនគិរី៖ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះចំនួន០១នាក់មានឈ្មោះ រចំ ថើម ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិភាគតិច (ចារ៉ាយ) មានទីលំនៅស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដា ខេត្តរតនគិរី។
ស្ត្រីរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។