ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៦ និង ០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង និង កម្លាំងស្នាក់ការសន្តិសុខអូរស្មាច់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ខៀវ ផន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច (ខាងក្រោយវត្តគិរីមង្គល)ស្ថិតនៅភូមិអូរស្មាច់ សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។