ស្វាយរៀង៖ ថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំជួរបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំវាយតម្លៃលក្ខណៈសម្បត្តិ អង្គភាព និងបុគ្គលដែលមានស្នាដៃប្រចាំ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការ នាយការិយាល័យដែលមានការពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងផងដែរ។