កណ្តាលៈ ដោយមានការផ្តល់ដំណឹង និងសហការពីប្រជាពលរដ្ឋ ថានៅចំណុចលើដងផ្លូវ ជាតិ៨A ក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែងតែមានបុរសម្នាក់ ធ្វើសកម្មភាព ចែកចាយនូវសារធាតុញៀន
ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ពួនស្ទាក់រង់ចាំ ដើម្បីឃាត់ខ្លួន ពេលដែលបុរសម្នាក់នោះធ្វើសកម្មភាព នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើដងផ្លូវ ជាតិ៨A ក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ លុះពេលដែលបុរសនោះកំពុងធ្វើសកម្មភាព កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នោះភ្លាមៗ។
កម្លាំងបានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ភិន ភណ្ឌ័ ប្រុស អាយុ ២៩ឆ្នាំ មុខរបរមនពិតប្រាកដ រស់នៅភូមិស្ពានលើ ខណ្ឌ័ឬស្សីកែវ ភ្នំពេញ។
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន០៤កញ្ចប់
០២.ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
