You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន!

រតនគិរី៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិកាឧបត្តម្ភជូនលោក ស្រីនាយចំណង់ ពុទ្ធ ស្រីលក្ខ ជំនួយការ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដែលទើប និង ចេញពីមន្ទីរពេទ្យ(សំរាលកូន) ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងការអញ្ជើញចុះសួរសុខនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់ថវិកាចំនួន ១,២៩០,០០០ រៀល, អង្កចំនួន១ការ៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកដោះគោឆៅ១យួរ និង ទឹកបរិសុទ្ធ ២កេះផងដែរ។