ភ្នំពេញៈ នៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចច្រកជណ្ដើរខាងត្បូង ក្នុងស្តាតអូរឡាំពិក កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច។
កម្លាំងបានរៀបរាប់ឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទជនរងគ្រោះ ពេលជនរងគ្រោះទុកទូរស័ព្ទលើកាំជណ្ដើរកន្លែងមើលបាល់ទាត់។ កម្លាំងបានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ មី ភីណ ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ
មុខរបរ និងទីកន្លែង ពុំពិតប្រាកដ។
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន
ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក SAMSUNG S6។
ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងត្រូវកម្លាំងប្រគល់ជូនម្ចាស់ដើមវិញ។
