You are currently viewing កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ

សៀមរាប៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គីភ័យឆេះផ្ទះចំនួន០២ខ្នងជាប់គ្នា ត្រង់ចំណុចខាងក្រោយវត្តបូព៌ ស្ថិតក្នុងក្រុមទី១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរា កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការជាជួយសង្គ្រោះ និងពន្លត់ខាងលើប្រៀប្រាស់កម្លាំងកងរាជអាវុធហត្ថចំនួន២៥នាក់ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៣ឡាន ក្នុងនោះរថយន្ដពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន រថយន្ដពន្លត់អគ្គីភ័យរបស់អាជ្ញាធរអប្សរា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង ១៩ និង ០០នាទី នាថ្ងៃខែឆ្នាំដដែល។