You are currently viewing អាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

អាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ២:២០ នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសធនធានជាតិ នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានឃាត់រថយន្តសាំយ៉ុងច្នៃ១គ្រឿង ពណ៌ខៀវ (គ្មានស្លាកលេខ) អ្នកបើកបររត់គេចខ្លួនបាត់ ដឹកឈើសសរប្រភេទលេខ ១ ចំនួន ១៤ ដើមប្រវែង ៤ ម៉ែត្រ ស្មើនឹង ១,៩៦៦ម៉ែត្រគូប(គ្មានច្បាប់អនុញ្ញាត) ដោយបានដឹកមកពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង។
បច្ចុប្បន្នវត្ថុតាង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី។