នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ឆ្នាំ២០២០។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ ស្នងការ នាយកវិទ្យាស្ថានកំបូល នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងនាយទាហាន នាយទាហានរង តាមបណ្តារាជធានី ខេត្ត ក៏បានចូលរួមក្នុងពិធីនេះ តាមរយៈមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យា (Video Conference )។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថម្ភថវិកាដល់និវត្តន៍ជនចំនួន៦៤នាក់ ម្នាក់ចំនួន៥០ម៉ឺនរៀល សរុប ៣២លានរៀល។ ចំណែកឯ តាមបណ្តារាជធានី ខេត្ត ក៏បានឧបត្ថម្ភថវិកាដល់សោធននិវត្តន៍ផងដែរ។