ព្រៃវែង៖ ដោយមានបទបញ្ជាពី លោក ឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១៧និង០០នាទី កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះអនុវត្តវិធានញុះញង់ បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងបានឃើញក្មេងចំនួន ០៥នាក់ទៀតកំពុងប្រមូលផ្តុំ កម្លាំងក៏បានឃាត់ខ្លួន និង បានធ្វើតេស្តរកសារធាតុញៀន ឃើញមានផ្ទុកសារធាតុញៀនទាំង០៥នាក់។
បច្ចុប្បន្នមន្ត្រីជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី។