ពោធិ៍សាត់៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សោធននិវត្តន៍ ឆ្នាំ២០២០។ បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និង គ្រឿងឥស្សរិយយសរួចមក លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំងអស់ ចូលរួមប្រជុំតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោយបញ្ចប់កម្មវិធី លោក វរសេនីយ៍ ក៏បានផ្តល់ជូននូវអំណោយមួយចំនួនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ផងដែរ៕