You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០!

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០!

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរនាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ ។ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភដល់ អាវុធហត្ថ សោធននិវត្តន៍ ១៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល សរុប ៨ លានរៀល និងបានដឹកនាំយោធិនដែលចូលនិវត្តន៍ទាំងអស់ ចូលរួមប្រជុំតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយយោធិន សោធននិវត្តន៍ ឆ្នាំ២០២០ ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។