ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍ទី៤ ខែកញ្ញា ឆ្នាំ២០២០ និង ផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងាររៀបចំបុណ្យកឋិនទានសាមគ្គីរបស់កងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍នាយរងសេនាធិការ, ស្នងការ ស្នងការរង, នាយខុទ្ទកាល័យ, នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។