ស្វាយរៀង៖ រសៀលថ្ងៃព្រហ្បសតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ តំណាងលោក នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ។ ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ, លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ-ជំនួយការ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។