កំពង់ឆ្នាំងៈ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាស៊ិន ភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពីការងារជំនាញហិរញ្ញវត្ថុ
របបបើកប្រាក់បៀវត្សន៍ និងតារាងរចនាសម្ព័ន្ធការិយាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់សិក្ខាកាមវគ្គបំប៉ន នាយទាហាន ក្របខណ្ឌគ្រប់គ្រងពីថ្នាក់ក្រុមដល់វរសេនាតូចកងរាជអាវុធហត្ថលើកទី១ ដែលសមាសភាពសិក្ខាកាមក្នុងវគ្គនេះគឺជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកងអន្តរាគមន៍ពិសេស និងកងអនុសេធំចល័តទាំង២៥រាជធានី-ខេត្ តសរុបចំនួន ៨១នាក់។