You are currently viewing លោកស្រី វរសេនីយ៍ទោ ប៉ាត ចេក ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!

លោកស្រី វរសេនីយ៍ទោ ប៉ាត ចេក ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!

កំពង់ធំ៖ រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោកស្រី វរសេនីយ៍ទោ ប៉ាត ចេក មេបញ្ជាការរង ទទួលការងារយេនឌ័រ កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ លោក អនុសេនីយ៍ទោ ម៉ៅ រិទ្ធ ជំនួយការ ការិយាល័យផែនការ មន្ទីរភស្ថុភារ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ជើង បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅផ្ទះ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះផងដែរ លោក ស្រីមេបញ្ជាការរង បាននាំយកនូវថវិកាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១.៣៤០.០០០រៀល ប្រគល់ជូនផងដែរ ។