បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ ទូច សាមឿន អាយុ ៣៨ឆ្នាំ រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិររីសោភ័ណ ខេត្តបន្ទាយមានជ័យ លើករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ អ៊ឹង ឌីឌូ (ហាក់) ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួកមួយចំនួនទៀត។ កម្លាំងមូលដ្ឋានដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះធ្វើប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ខាងលើ ព្រមទាំងដកហូតវត្ថុតាងកាំបិត០១ដើម នៅវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕