You are currently viewing ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ ដល់នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង!

ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ ដល់នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង!

ព្រៃវែង ៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ តំណាងលោក នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ។ ដោយមានការចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង លោក មេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ-ជំនួយការ លោកមេបញ្ជាការ លោកមេបញ្ជាការរងក្រុង-ស្រុកទាំង១៣ និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។