កណ្តាលៈ យោងផែនការហ្វីកហ្វឺនប្រចាំឆ្នាំ២០១៦ លេខ៤៩/២០១៥ ផ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្វពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកណ្តាល ដែលមានសិក្ខាមរៀនសូត្រសរុបចំនួន៧៥នាក់ និង នាយ-នាយរងចូលរួមស្តាប់សរុបចំនួន១៤៥នាក់ ដែលមានរយះពេល០៣សបា្តហ៏។
ខ្លឹមសារមេរៀនស្តីពីៈ
០១. ផ្សប់ផ្សាយអនុក្រិត្យ ស្តីពីសុវត្ថភាពចរាចរណ៏ផ្លូវគាេគ
០២. បទវិនយ័ទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ
០៣. ការអនុវត្តន៏និតិវិធី ច្បាប់ ក្នុងការបំពេញភារកិច្ច។
០៤. ការងារ ការពារសន្តិសុខ ក្នុងពេល បោះឆ្នោត។
០៥. ផ្សព្វផ្សាយ ស្តីពីច្បាប់ ប្រឆាំងការជួញដូរមនុស្ស។
០៦. ផ្សព្វផ្សាយ ស្តីពីច្បាប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
០៧. លំហាត់របៀបជួរទ័ព។
បន្ថែមពីនេះ លោកមេបញ្ជាការស្តីទី បាន ផ្សព្វផ្សាយប្រសាសន៍ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីការងារត្រួតពិនិត្យការងារ ការពារ
សន្តិសុខ និងផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត សភាពការណ៍ ដែលកើតឡើងថ្មីៗ។