ប៉ៃលិន ៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ។ ដោយមានការចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក មេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ-ជំនួយការ លោកមេបញ្ជាការ លោកមេបញ្ជាការរងក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។