You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច (បុរីសុខសាន្ត) ក្រុមទី១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
១/ឈ្មោះ ហ្វាន់ ចង់វី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ ឈ្មោះ ឈូ ស៊ាវឈាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ខារ៉ាអូខេ (ស៊ឺស៊ឺតាយ) ស្នាក់នៅបណ្តោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ដកហូតវត្ថុតាងរួមមានម្សៅពណ៌ស ចំនួន០១កញ្ចប់, ដបជក់ ចំនួន០១។