រតនគិរី៖ នៅវេលាម៉ោង ១៣:៣០ នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង កម្លាំងបានចុះបង្រ្កាបជាក់ស្តែងករណី ចែកចាយ រក្សារទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន ផងដែរ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។