បាត់ដំបង ៖ ព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ បានអញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ។ ដោយមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការរង លោក លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ-ជំនួយការ លោកមេបញ្ជាការ លោកមេបញ្ជាការរងក្រុង-ស្រុក ជាច្រើនរូបផងដែរ។
ឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ ដល់នាយ នាយរងអាវុធហត្ថខេត្តបាត់ដំបង!
- Post author:Sery Vutha
- Post published:October 5, 2020
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ / រចនាសម្ព័ន្ធ