You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកំណែទម្រង់កងរាជអាវុធហត្ថ ៥ឆ្នាំ (២០១៥ – ២០២០)

នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកំណែទម្រង់កងរាជអាវុធហត្ថ ៥ឆ្នាំ (២០១៥ – ២០២០)

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកំណែទម្រង់កងរាជអាវុធហត្ថ ៥ឆ្នាំ (២០១៥ – ២០២០)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ/នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យដែលមានការពាក់ព័ន្ធផងដែរ។