You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ដើម្បីត្រៀមលក្ខណៈបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២០

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ដើម្បីត្រៀមលក្ខណៈបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២០

ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ដើម្បីត្រៀមលក្ខណៈបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានវត្តមានអញ្ជើញចូលរួម លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យ ជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ នាយការិយាល័យមានការពាក់ព័ន្ធ មេបញ្ជាការរង កងអនុសេនាធំប្រចាំការខេត្ត ជាច្រើនរូបផងដែរ។

ពិធីបើកវគ្គនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានរយ:ពេលហ្វឹកហ្វឺន ចំនួន៣៨ថ្ងៃកន្លះ ស្មើនឹង២៣១ម៉ោង សិក្ខាកាមចូលរួមរៀនសូត្រក្នុងវគ្គ ចំនួន១២០នាក់ គ្រូឧទ្ទេសនាម ចំនួន១៧នាក់ មកពីគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។