ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា ប្រធានក្រុមប្រឹក្សាវិន័យក្រសួងការពារជាតិ បានដឹកនាំសមាជិកក្រុមប្រឹក្សាវិន័យ អញ្ជើញជួបសំណេះសំណា និងពិភាក្សាការងារជាមួយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០នេះ។