You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២០!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២០។
ខ្លឹមសារប្រជុំមាន៖
១. ធ្វើការណែនាំអំពីឋានានុក្រម ការងារកងរាជអាវុធហត្ថជូនដល់មេបញ្ជាការគ្រប់គ្រងកម្លាំងតាមបណ្ដាស្នាក់ការល្បាតដែលសហការជាមួយអង្កការសម្ពន្ធ័មិត្រសត្វព្រៃ (Wildlife Alliance)។

២. ផ្សព្វផ្សាយផែនការហ្វឹកហ្វឺនលេខ ៣៦/២០២០ផ.ក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ។

៣. ត្រួតពិនិត្យកិច្ចការងារបុណ្យកឋិនទានសាមគ្គីរបស់កងរាជអាវុធហត្ថ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

៤. ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៩៣/២០២០ស.ស.រចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការបង្កើតក្រុមការងារក្រុមការងារបូកសរុបលទ្ធផលកំណែទម្រង់កងរាជអាវុធហត្ថ ៥ឆ្នាំ(២០១៥-២០២០) និងលើកទិសដៅកំណែទម្រង់ ៥ឆ្នាំបន្ត(២០២០-២០២៥)។