ភ្នំពេញៈ វេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចូលរួមដាំកូនឈើ ប្រភេទឈើរាំង និងត្រស់ ចំនួន ៣០០០ ដើម នៅតំបន់ព្រៃលិចទឹក ស្ថិតនៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសស្សិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។