កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថលើកទី៣ ឆ្នាំ២០២០ វត្តមានចូលរួមមានលោក មេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរស្តីទី, មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក, តំណាងមេបញ្ជាការកងអនុសេនាធំ ,អនុគណកម្មការគ្រប់គ្រងវគ្គ រួមទាំងសិក្ខាកាមជាច្រើនរូបទៀត។