បាត់ដំបង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំប្រជុំពង្រាងរបាយការណ៍ខែតុលា និងទិសដៅខែវិច្ឆិការ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមពី នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញដែលមានការពាក់ព័ន្ធ។