ពោធិ៍សាត់៖ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះជួយទប់ទឹកជំនន់ហូរចូលភូមិប្រជាពលរដ្ឋតាមបណ្ដោយដងស្ទឹងពោធិ៍សាត់ ចំនួន១១កន្លែង មានប្រវែង ១,៣៥៥ម៉ែត្រ ស្ថិតក្នុងឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។