កោះកុង៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំបូកសរុបលទ្ធផលការអនុវត្តនតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងត្រៀមទទួលគណៈកម្មការ ផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការង និងជា នាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តកោះកុងដែលមានការពាក់ព័ន្ធផងដែរ។