You are currently viewing ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ!

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ!

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថបានសហការណ៍យ៉ាងខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយ គ្រោះមហន្តរាយ។ ជាមួយនោះដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងកងរាជអាវុធហត្ថ ឱ្យមាន ជំនាញយ៉ាងពិតប្រាកដ និងប្រសិទ្ធភាពខ្ពស់ លោក នាយឧត្តមសេនីយ៍ ជារៀងរាល់ឆ្នាំតែងតែបានដាក់ចេញផែនការហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ដល់កម្លាំងវរអន្តរាគមន៍ចល័ត ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់បានហ្វឹកហាត់រៀនសូត្រ និងត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
បន្ទាប់ពីបានបើកវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះគ្រោះមហន្តរាយជំនាន់ទី១៨ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ រួចមក ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន ជាបន្តបន្ទាប់ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម លៀម សុដា អភិបាលរងខេត្តព្រះសីហនុ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្ដមសេនីយ៍/វរសេនីយ៍/ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក/លោកស្រី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា តំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ នៃគណ:កម្មាធិការ អគ្គលេខាធិការដ្ឋានសន្តិសុខ លម្ហសមុទ្រ ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ ព្រមទាំងនាយទាហាន សិក្ខាកាមនៃកងរាជអាវុធហត្ថ ជាច្រើនរូបទៀត៕