You are currently viewing បុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ

បុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ

ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងកុដិ និងសមិទ្ធផលក្នុងវត្តទេពរស្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
សេចក្តីដូចបានជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់សូមគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជននានា ដែលមានទឹកចិត្តសប្បុរសធម៌ និងពុទ្ធបរិស័ទជិតឆ្ងាយមេត្តាចូលរួមអនុមោទនានូវបញ្ញកុសល នឹងចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។