You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន បានបើកកិច្ចប្រជុំត្រួតពិនិត្យកែរបាយការណ៍ ៥ឆ្នាំ(២០១៥ – ២០២០) និងទិសដៅ ៥ឆ្នាំបន្ត!

ឧត្តមសេនីយ៍ទោ ស សំបូរធន បានបើកកិច្ចប្រជុំត្រួតពិនិត្យកែរបាយការណ៍ ៥ឆ្នាំ(២០១៥ – ២០២០) និងទិសដៅ ៥ឆ្នាំបន្ត!

ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យកែរបាយការណ៍ ៥ឆ្នាំ(២០១៥ – ២០២០) និងទិសដៅ ៥ឆ្នាំបន្ត (២០២០ – ២០២៤) និងត្រួតពិនិត្យផែនការត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ កិច្ចប្រជុំនេះបានភ្ជាប់តាមប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថទាំង២៥ រាជធានីខេត្តផងដែរ។
ខ្លឹមសារប្រជុំរួមមាន៖
១. ត្រួតពិនិត្យផែនការលេខ ១៩/២០២០ផ.ក ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ដីពីផែនការ សង្គ្រោះប្រជាពលរដ្នរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សា និងផែនការលេខ ២១/២០២០ផ.ក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ដីពីផែនការត្រៀមប្រើប្រាស់កម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយរបស់កងរាជអាវុធហត្ថ ដែល លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញ។

២. ត្រួតពិនិត្យការងារបុណ្យកឋិនទានសាមគ្គីរបស់កងរាជអាវុធហត្ថ (ថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០)។

៣. ការងារត្រៀមទទួលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនឹងត្រូវអញ្ជើញត្រួតពិនិត្យ និងផ្ដល់មតិដឹកនាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទីលានបាញ់គ្រាប់ពិត បម្រើអោយការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតបាញ់កាំភ្លើងដៃអាស៊ាន ឆ្នាំ២០២៣។

៤. ត្រួតពិនិត្យការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរបស់កម្លាំងកងរាជអាវុធហត្ថ។

៥. ត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍បូកសរុបលទ្ធផលកំណែទម្រង់កងរាជអាវុធហត្ថ ០៥ឆ្នាំ(២០១៥-២០១៩) និងទិសដៅការងារ ០៥ឆ្នាំបន្ត (២០២០-២០២៤)។