ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ បូកសរុបលទ្ធផលការងារកែទម្រង់ កងរាជអាវុធហត្ថ(២០១៥ – ២០១៩) និងទិសដៅ (២០២០ – ២០២៤)។