You are currently viewing កម្លាំងអាវុធហត្ថចុះជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកទឹកភ្លៀង

កម្លាំងអាវុធហត្ថចុះជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកទឹកភ្លៀង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយបានទទួលបទបញ្ជាពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកទឹកភ្លៀង កម្លាំងបានចុះដល់គោលដៅ និងកំពុងចូលរួមអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រមួយចំនួនក្នុងខណ្ឌដង្កោ មានដូចជា សង្កាត់រលួល សង្កាត់ទៀន សង្កាត់គងនយ និងសង្កាត់ស្ពានថ្ម៕