ភ្នំពេញ៖ នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៦ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយវិធានការផ្ទៃក្នុង៩ចំណុចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានយុត្តិធម៌ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។