បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត ចុះការពារ និងអមដំណើរ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងចែក អំណោយ ដល់ប្រជាពលរដ្ឋចំនួន២០៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរធ្លាក់មកពីប្រទេសថៃ ស្ថិតនៅភូមិសាយសាម៉ន ឃុំចំណោម ស្រុក មង្គលបូរី។ អំណោយ ក្នុង ០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១២កំប៉ុង ទឹកបរិសុទ្ធ០៥យួរ ថ្នាំបាញ់មូស០២កំប៉ុង មី០១កេស៕