តាកែវ ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនំាមន្ត្រីក្រោមឱវាទ នាំយកថវិកា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទមេបញ្ជាការ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥លាន រៀល ទៅជូនគ្រូសារ សពលោកឧត្តមសេនីយ៍ត្រី ឆាយ សានិត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៨៦ ផ្លូវលុះ ភូមិខ្តបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល
ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរពេទ្យព្រះកេតុមាលា។