You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជេីញប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថ រយៈពេល ៩ ខែ ទិសដៅការងារប្រចាំត្រីមាស៤ ឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជេីញប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថ រយៈពេល ៩ ខែ ទិសដៅការងារប្រចាំត្រីមាស៤ ឆ្នាំ២០២០

កណ្តាល ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជេីញដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ រយៈពេល ៩ ខែ ទិសដៅការងារប្រចាំត្រីមាស៤ ឆ្នាំ២០២០។ ពិធី​នេះមានការអញ្ជើញចូលរួម ពីសំណាក់​លោក លោកស្រីមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក និងកងអន្តរាគមន៍​ជាច្រើន​រូបទៀត​។​