You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់កងរាជអាវុធហត្ថ

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយ ការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមទី១។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ៕