You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទទួលបានទូកម៉ាស៊ីនចំនួន០២គ្រឿង, ប្រេងម៉ាស៊ូត១០០០លីត្រ, ប្រេងសាំង៥០០លីត្រ និងថវិកាចំនួន៥០០,០០០រៀល និងបានចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២១៦គ្រួសារ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយសង្គ្រោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា។ ស្បៀង និងគ្រឿងឧបភោគ បរិភោគ ដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ។

បន្ទាប់មក នៅរសៀលថ្ងៃដដែល លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន រួមទាំងសការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិបត់ត្រង់ធំ ឃុំអន្លុងថ្ងាន់ ស្រុកមង្គលបូរី។ ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរលោក លោកឧត្តមសេនីយ៍ត្រី បានចំណាយថវិកាចំនួន៦,០០០,០០០រៀល (ប្រាំមួយលានរៀល) មីចំនួន០២កេសធំ និងប៊ីចេងចំនួន០២កេស សម្រាប់ជួយសម្រាលជីវភាពមួយផ្នែករបស់ពួកគាត់ក្នុងគ្រាលំបាកដោយជួបគ្រោះធម្មជាតិនេះផងដែរ៕

 

បន