ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ, ស្នងការ ស្នងការដ្ឋានភស្តុភារ, ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ, នាយរងខុទ្ទកាល័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តជាប់ព្រំដែនវៀតណាម ទាំង១០ និងនាយការិយាល័យពាក់ព័ន្ធ៕