You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ​ចុះត្រួតពិនិត្យស្ថានភាពទឹក និងចូលរួម​ពិធី​សំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ឧត្តមសេនីយ៍ត្រី សំ តុលា ​ចុះត្រួតពិនិត្យស្ថានភាពទឹក និងចូលរួម​ពិធី​សំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

កណ្តាល ៖ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ​កម្លាំង​ចុះត្រួតពិនិត្យស្ថានភាពទឹក ការពារ និងចូលរួម​ក្នុងពិធី​សំណេះសំណាល ចែកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា​ខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋមកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  ដែលជួបគ្រោះធម្មជាតិ (ទឹកជន់ចូលផ្ទះ) ចំនួន២៤៧គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត  អញ្ជើញចូលរួមមានវត្តមាន ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។